Tuchel បារម្ភពីជំនួប Arsenal
គ្រូបង្គោល Bayern Munich លោក Thomas Tuchel បានបង្ហាញការប្រុងប្រយ័ត្នចំពោះជំនួប Arsenal ក្នុងវគ្គ៨ក្រុម UEFA Champions League។
សារព័ត៌មាន Sky Sports បានដកស្រង់សម្តីគ្រូបង្វឹក Thomas Tuchel ដែលបាននិយាយបន្ទាប់ពីការចាប់គូថា “៖យើងពិតជាឆ្លងកាត់ដំណើរដ៏លំបាកបំផុតដែលនឹកស្មានមិនដល់ក្នុងការប្រកួត Champions League ដែលនៅសល់ក្នុងរដូវកាលនេះ។ Bayern ត្រូវតែប្រឈមមុខនឹងការប្រកួតមួយក្នុងចំណោម ក្រុមខ្លាំងបំផុតនៅអឺរ៉ុប។ Arsenal បានលេងបាល់ទាត់កំពូលជាបន្តបន្ទាប់អស់រយៈពេលពីរឆ្នាំមកហើយ។ ពួកគេបានបង្ហាញពីគ្រោះថ្នាក់ខ្លាំងក្នុងកម្រិតខ្ពស់ និងស៊ុតបញ្ចូលទីបានច្រើន។”
នៅក្នុងការវិលត្រលប់ជាលើកដំបូងរបស់ពួកគេទៅកាន់វគ្គ៨ក្រុម Champions League លើកដំបូងក្នុងរយៈពេល១៤ឆ្នាំ Arsenal បានជួបគូប្រជែងដែលបាននាំជួបគូប្រជែងដែលពួកគេធ្លាប់ចាញ់ ៥ទល់នឹង១ ដល់ទៅ៣លើកជាប់គ្នា៕