Kane បង្កើតកំណត់ត្រាថ្មីនៅ Bayern តែក៏ជួបបញ្ហាមួយដែរ
Harry Kane រកបានមួយគ្រាប់ក្នុងជ័យជម្នះ៥ទល់នឹង២របស់ Bayern Munich លើ Darmstadt ដោយលទ្ធផល៥ទល់នឹង២ នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤។
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសខាងលើបានតែតបញ្ចូលទីក្នុងនាទី៤៥+១ ពីការបញ្ជូនដោយ Joshua Kimmich។ នេះជាគ្រាប់បាល់ទី៣១របស់រូបគេ និងជាកំណត់ត្រាថ្មីដែលអាចរកបានចាប់ពី៣១គ្រាប់ឡើងក្នុងមួយរដូវកាលនៅលីគកំពូល។ កាលពីលើកមុនគេរកបាន៣០គ្រាប់ក្នុងរដូវកាល២០១៦/២០១៧ និង២០២២/២០២៣ សម្រាប់ Tottenham Hotspur។
គិតមកទល់ពេលនេះ កីឡាករកើតឆ្នាំ១៩៩៣រកបាន៣៧គ្រាប់ ពី៣៥គ្រាប់លើសម្រាប់ Bayern រដូវកាលនេះ។
យ៉ាងណា នាទី៨២ Kane បានរងរបួស ដោយសារភ្លាត់ស្នៀតបុកបង្គោល៕