ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំ Zlatan Ibrahimovic សម្រេចបន្តកុងត្រាថ្មី១ឆ្នាំទៀតជាមួយ AC Milan
ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានបញ្ចប់ពាក្យចចាមអារ៉ាមក្នុងការផ្លាស់ចេញពីទឹកដីអ៊ីតាលី ក្រោយពីបានសម្រេចបន្តកុងត្រាថ្មីជាមួយ AC Milan។
តាមរបាយការណ៍បានចុះផ្សាយថា ក្រោយចុះកិច្ចសន្យាថ្មី១រដូវកាលទៀត កីឡាករវ័យ៣៨ឆ្នាំនឹងទទួលបានថ្លៃនឿយហត់នៅទឺកដី San Siro ១រដូវកាលចំនួន៧លានអឺរ៉ូផងដែរ។
គួរឱ្យដឹងថា អតីតយុវជន Malmö FF បានស៊ុតបញ្ចូលទី១០គ្រាប់ក្នុងការបង្ហាញខ្លួន១៨លើកកាលពីរដូវកាលមុន ដោយជួយឱ្យ AC Milan ឈរនៅចំណាត់ថ្នាក់លេខ៦ផងដែរក្នុងក្របខ័ណ្ឌ Serie A។