![](https://www.msrsport.com/wp-content/uploads/2020/08/15828195837344.jpg)
ខ្សែប្រយុទ្ធ Braithwaite បដិសេធរឿងស្នើសុំពាក់អាវលេខ១០នៅ Barcelona បន្តពី Lionel Messi
កាលពីម្សិលមិញ ខ្សែប្រយុទ្ធ Martin Braithwaite ត្រូវគេរាយការណ៍មកថា បានស្នើសុំពាក់អាវលេខ១០ បើសិន Lionel Messi ពិតជាចាកចេញពី FC Barcelona មែននៅរដូវក្តៅនេះមែន។
យ៉ាងណាក្តី កីឡាករសញ្ជាតិដាណាម៉ាករូបនេះបានចេញមុខមកបដិសេធលើសារព័ត៌មានទាំងអស់ដោយបាននិយាយថា គេមិនបានគិតថានឹងធ្វើបែបនេះ ហើយវាជារឿងដែលមិនគោរពដល់គេ ក៏ដូចជា Lionel Messi ជាដើម។
គួរឱ្យដឹងដា ប៉ុន្មានថ្ងៃមកនេះ ម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យបានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបគេបានសុំចាកចេញពី FC Barcelona ក្រោមហេតុផលមិនសប្បាយចិត្តជាមួយនឹងក្លឹប ក៏ដូចជារចនាសម្ព័ន្ធក្នុងការដឹកនាំរបស់ក្លឹបផងដែរ។
![](https://www.msrsport.com/wp-content/uploads/2020/08/GettyImages-1166074646-1024x682.jpg)
BARCELONA, SPAIN – AUGUST 04: Lionel Messi of FC Barcelona waves to the crowd prior to the Joan Gamper trophy friendly match at Nou Camp on August 04, 2019 in Barcelona, Spain. (Photo by David Ramos/Getty Images)
ឥឡូវនេះ FC Barcelona កំពុងតែព្យាយាមធ្វើការចរចារជាមួយប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនដើម្បីឱ្យរូបគេនៅទឹកដី Camp Nou ជាបន្តទៀត បើទោះបីជាគេមិនព្រមបង្ហាញខ្លួននៅទីលានហ្វឹកហាត់យ៉ាងណាក្តី។
គួរឱ្យដឹងថា Martin Braithwaite បានផ្លាស់ពី Leganes មកកាន់ Barcelona នៅដើមខែមករានេះក្នុងតម្លៃខ្លួន១៨លានអឺរ៉ូ ដោយរូបគេបានបង្ហាញខ្លួនបាន១១លើកហើយស៊ុតបញ្ចូលទីបាន១គ្រាប់ផងដែរ។