
Jack Grealish ជាប់ក្រុមធំអង់គ្លេសលើកដំបូង
ខ្សែបម្រើ Jack Grealish របស់ក្លិប Aston Villa ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង។
ការកោះហៅ Grealish កើតឡើងបន្ទាប់ពី Marcus Rashford និង Harry Winks បានដកខ្លួនចេញពីក្រុមលោក Gareth Southgate សម្រាប់ការប្រកួត Nations League នៅអ៊ីស្លង់ និងដាណឺម៉ាក។
Grealish វ័យ២៤ ឆ្នាំធ្លាប់បានតំណាងអង់គ្លេសនៅអាយុក្រោម ២១ ឆ្នាំនិងជាសមាជិកនៃក្រុមដែលឈ្នះពានរង្វាន់ Toulon Tour 2016។
វត្តមានរបស់គេក៏កើតឡើងក្រោយការកោះហៅ Conor Coady និង Ainsley Maitland-Niles កាលថ្ងៃសៅរ៍ សប្ដាហ៍មុន។
កីឡាករអង់គ្លេសបានជួបជុំគ្នានៅ St George’s Park កាលពីថ្ងៃចន្ទ ទី៣១ ខែសីហា។
ក្រុមរបស់លោក Southgate នឹងត្រូវប្រកួតជាមួយអ៊ីស្លង់នៅក្រុង Reykjavik ថ្ងៃទី០៥ ខែកញ្ញាមុនពេលទៅលេងនៅដាណឺម៉ាក បីថ្ងៃបន្ទាប់។
អង់គ្លេសមិនបានប្រកួតចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៩ នៅពេលឈ្នះនះ ៤-០ នៅកូសូវ៉ូវគ្គជម្រុះ EURO 2020៕