
ជួន ចាន់ចាវ មានឈ្មោះក្នុងក្រុមធំ តែមកជួយក្រុម U23 ព្រោះកត្តាទាំងនេះ
តាមពិតទៅ ជួន ចាន់ចាវ មានឈ្មោះក្នុងបញ្ជីចុងក្រោយក្រុមធំជម្រើសជាតិកម្ពុជាឯណោះទេសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិតទល់បង់ក្លាដែសនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា។ ប៉ុន្តែគេត្រូវបានបញ្ជូនទៅលេងក្រុម U23 វិញក្នុងជំនួបជាមួយ U23 ជប៉ុន។
ទាក់ទងទៅនឹងការផ្លាស់ប្ដូរនេះ លោក Ryu Hirose គ្រូបង្គោលក្រុមកម្ពុជា បញ្ជាក់ថា ការបញ្ជូនចាន់ចាវមកលេងក្រុម U23 នេះ ព្រោះអាយុរបស់គេនៅអាចលេងបាន ហើយក៏ចង់ផ្ដល់ឱកាសដល់រូបគេបានលេងតទល់ក្រុមកម្រិតខ្ពស់ដូចជប៉ុននេះដែរ។ ម្យ៉ាងសមាជិកភ្នំពេញក្រោនរូបនេះក៏ជាកីឡាករមានទេពកោសល្យ ដូច្នេះគេអាចទទួលបានបទពិសោធថែមទៀតពីការប្រកួតដ៏ល្អ។
គួរបញ្ជាក់ថា ក្រុម U23 កម្ពុជាត្រូវប៉ះ U23 ជប៉ុន នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា នាពហុកីឡដ្ឋានជាតិមរតកតេជោ។ ចាន់ចាវ អះអាងថា ក្រុមប្រមូលផ្ដុំហ្វឹកហាត់បានតិចថ្ងៃមែន តែសង្ឃឹមថា នឹងធ្វើបានល្អ ព្រោះកីឡាករព្យាយាមប្រឹងប្រែងហាត់ និងស្ដាប់គ្រូ ហើយក៏សហការគ្នាបានល្អ៕