ឃួន ឡាបូរ៉ាវី ទទួលបានបទពិសោធថ្មីមួយទៀតពីសហព័ន្ធ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានតែងតាំងលោក ឃួន ឡាបូរ៉ាវី ជាមន្ត្រីទទួលបន្ទុកថតវីដេអូបច្ចេកទេសសម្រាប់ការប្រកួតរបស់ក្រុមធំ និងក្រុម U23 ដែលប្រកួតមិត្តភាពអន្តរជាតិសប្ដាហ៍នេះ។
តាមពិតទៅ បច្ចុប្បន្នអតីតខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង និងបឹងកេត ក៏ជាមន្ត្រីបច្ចេកទេសក្នុងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែរ ក្រោយចូលនិវត្តន៍ពីកីឡាករនាដំណាច់រដូវកាល២០១៩។
គួរដឹងដែរថា លោក ឃួន ឡាបូរ៉ាវី ធ្លាប់រួមចំណែកឈ្នះជើងឯកលីគកំពូលនៅព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៣ នៅបឹងកេត ឆ្នាំ២០១៦ និង២០១៧។ រួមចំណែកឈ្នះជើងឯកសម្ដេចតេជោ ឆ្នាំ២០១១ និង២០១២ នៅព្រះខ័នរាជស្វាយរៀង និងនៅបឹងកេត ឆ្នាំ២០១៩។
គេក៏បានឈ្នះស្បែកជើងមាសពានសម្ដេច៤ដងផងដែរ៕