ម្តាយរបស់ PEP GUARDIOLA’S បានទទួលមរណភាពបន្ទាប់ពីឆ្លងវីរុសកូរ៉ូណា
នេះគឺជាដំណឹងមួយដឹងសោកស្តាយសម្រាប់លោក PEP GUARDIOLA’S បន្ទាប់ពីម្តាយរបស់លោក គឺអ្នកស្រី Dolors Sala Carrio បានស្លាប់ក្នុងអាយុ៨២ឆ្នាំដោយជំងឺកូរ៉ូណា (Covid-19) នេះបើយោងតាមការឲ្យដឹងពីសារព័ត៍មាន The Sun។ សារព័ត៍មាននេះបានឲ្យដឹងបន្ថែមទៀតថា អ្នកស្រី Dolors Sala Carrio ដែលត្រូវជាម្តាយរបស់អ្នកចាត់ការក្លឹប Manchester City បានទទួលមរណភាពនៅក្នុងប្រទេសអេស្ប៉ាញនាទីក្រុង បាសេឡូណា បន្ទាប់ពីឆ្លងវីរុសកូរ៉ូណា។ ជាមួយគ្នានោះក្លឹប Man city ក៏បានចេញសាររំលែកទុក្ខដល់ក្រុមគ្រួសារលោក Pep ចំពោះដំណឹងដ៍សោកស្តាយមួយនេះ។ គួររំលឹកថា លោក PEP GUARDIOLA’S គឺជាកូនប្រុសទី៣ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់៕