
ដឹងច្បាស់ហើយ! មូលហេតុដែល Bayern Munich ចង់បាន Sane មកអាឡឺម៉ង់វិញ
ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ឲ្យដឹងថា បានដាក់សំណើរទិញកីឡាករវ័យក្មេង Leroy Sane ក្នុងតម្លៃ៨០លានផោន (១០២លានអាមេរិច) ពីក្លឹប Man City នេះបើយោងតាម Sky Sports។ ជាមួយគ្នានោះ អ្នកគាំទ្រក្រុម Bayern Munich ក៏កំពុងតែទទឹងរង់ចាំមើល ថាតើលោក Niko Kovač ដែលជាអ្នកចាត់ការទូទៅរបស់ក្រុមមានកំណែរទម្រង់អ្វីខ្លះនៅរដូវកាលថ្មីនេះ ខណៈដែលគេដឹងច្បាស់ថា Arjen Robben និង Franck Ribery ប្រកាសចាកចេញពីក្លឹបក្នុងរដូវកាលនេះហើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការចាកចេញរបស់តារាឆ្នើមទាំង២នេះ បានធ្វើឲ្យលោក Kovac បានបញ្ជូលភ្ញាក់ងាររបស់ខ្លួនដើម្បីទៅចរចារជាមួយ Man City ដោយបានដាក់សំណើរទិញយក Leroy Sane ក្នុងតម្លៃ ៨០លានផោន (១០២លានអាមេរិច) ហើយគោដៅមួយទៀតរបស់ក្លឹបគឺចង់ទិញកីឡាករ Callum Hudson-Odoi របស់ Chelsea ដើម្បីបន្ថែមកំលាំងប្រយុទ្ធជាមួយក្រុមនៅរដូវកាលក្រោយនេះ៕