Liverpool ស៊ី Arsenal តាមពីក្រោយ Man City តែ១ពិន្ទុ
Liverpool បានបន្ថយការដេញតាម Manchester City ត្រឹមតែ១ពិន្ទុប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League ក្រោយឈ្នះ Arsenal ០ទល់នឹង២។
គ្រាប់បាល់ពី Diogo Jota ក្នុងនាទី៥៤ និង Roberto Firmino ក្នុងនាទី៦២ បានផ្ដល់៣ពិន្ទុពេញដល់ក្រុមហង្សក្រហម។
ក្រុមកាំភ្លើងធំមានឱកាសមួយចំនួនដែរ តែមិនអាចសម្រេចទីបាន។
ឆ្លងកាត់ការប្រកួត២៩លើក Liverpool មាន៦៩ពិន្ទុ ឈរលេខ២ ក្រោមក្រុមកំពូលតារាង Manchester City តែ១ពិន្ទុ។ ក្រុមទាំង២នឹងប៉ះគ្នានៅថ្ងៃទី១០ ខែមេសា៕