Pickford យល់ព្រមលើកុងត្រាថ្មីនៅ Everton
អ្នកចាំទីជម្រើសជាតិអង់គ្លេស Jordan Pickford បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយ Everton ។
កីឡាករវ័យ២៨ឆ្នាំកំពុងស្ថិតក្នុងកិច្ចសន្យាចុងក្រោយនៅ Goodison Park ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ Tottenham Hotspur ។
Pickford បានចូលរួមជាមួយ Everton ពី Sunderland ក្នុងតម្លៃ៣០លានផោនក្នុងឆ្នាំ ២០១៧ និងបានបង្ហាញខ្លួន២២២ប្រកួតសម្រាប់ក្រុមនៅ Merseyside ។
លោក Sean Dyche អ្នកចាត់ការថ្មី Everton បាននិយាយថា “គាត់គឺជាកីឡាករដ៏ល្អម្នាក់។ វាគឺជាសញ្ញាមួយដែលគាត់កំពុងរីករាយនឹងយុគថ្មី ហើយបានទទួលយកនូវអ្វីដែលយើងកំពុងស្វែងរកផ្តល់ជូន។”
Everton បានឈ្នះពីរប្រកួតក្នុងចំណោមបីប្រកួតចាប់តាំងពី Dyche ចូលជំនួស Frank Lampard និងឈរនៅលេខ១៦ក្នុងតារាងពិន្ទុ៕