Kimpembe ជាមិនទាន់ World Cup ទេ
ខ្សែការពារ Presnel Kimpembe មិនអាចជាទាន់ពីរបួសដើម្បីទៅចូលរួមព្រឹត្តិការណ៍ FIFA World Cup 2022 នៅកាតារទេជាមួយក្រុមជម្រើសជាតិបារាំងទេ។
សហព័ន្ធកីឡាបាល់ទាត់បារាំងបានប្រកាសថា ការសម្រេចចិត្តបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិភាក្សារវាងសាមីខ្លួន និងគ្រូបង្គោល Didier Deschamps។ កីឡាករ Axel Disasi នឹងចូលជំនយស Kimpembe។
សហព័ន្ធកីឡាបាល់ទាត់បារាំងសង្កត់ធ្ងន់ដែរថា ការសម្រេចនេះក៏ដើម្បីបង្ហាញការគោរពដល់ Kimpembe។
Kimpembe លេងឲ្យជម្រើសជាតិបារាំងបាន២៨ដង និងរួមចំណែកឈ្នះ World Cup 2018 នៅរុស្ស៊ី៕