
កីឡាករខ្មែរអាមេរិក Nick Taylor ក៏ជាប់ក្នុងបញ្ជីបឋមជម្រើសជាតិកម្ពុជាដែរ
កូនខ្មែរអាមេរិក Nick Taylor ត្រូវបានកោះហៅចូលបញ្ជីបឋមជម្រើសជាតិកម្ពុជាតិកម្ពុជាត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ។
សម្រាប់ការហ្វឹកហាត់តេស្ដសមត្ថភាពនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា។
គួរដឹងដែរថា Nick Taylor មានឪពុកអាមេរិក និងម្ដាយខ្មែរ ហើយរូបគេកើតនៅក្រុង Coppell រដ្ឋតិចសាស។ គេមានវ័យ២៣ឆ្នាំ និងបច្ចុប្បន្នលេងនៅក្លិប Orlando City B ក្នុងនាមជាខ្សែប្រយុទ្ធស្លាប៕