Ronald Koeman របូតតំណែងហើយក្រោយ Barca ចាញ់ Vallecano
បរាជ័យ១ទល់នឹង០ ក្រោមថ្វីជើង Rayo Vallecano បានធ្វើឲ្យថ្នាក់ដឹកនាំ FC Barcelona សម្រេចចិត្តបណ្ដេញលោក Ronald Koeman ចេញពីតំណែងគ្រូបង្គោល។
គ្រូបង្វឹកជនជាតិហូឡង់កាន់តំណែងបាន១៤ខែ ហើយ១០ប្រកួតនៅ La Liga រដូវកាលនេះ ក្រុមអ្នកមានបុណ្យរកបានតែ១៥ពិន្ទុ និងចាញ់២ដងទៅហើយក្នុងក្របខណ្ឌ UEFA Champions League។ ពួកគេកំពុងស្ថិតនៅលេខ៩ ក្រោមក្រុមកំពូលតារាង៦ពិន្ទុ។
នេះជាបរាជ័យលើកទី៣ក្នុងចំណោម៤ប្រកួតចុងក្រោយ និងបន្ទាប់ពីចាញ់ Real Madrid ក្នុងជំនួបដែលគេហៅថា El Clasico។
ក្នុងសេចក្ដីថ្លែងការណ៍ FC Barcelona រៀបរាប់ថា ប្រធានក្លិប លោក Joan Laporta បានជូនដំណឹងទៅកាន់លោក Koeman ពីសេចក្ដីសម្រេចចិត្តនេះ និងថ្លែងអំណរគុណ ក៏ដូចជាំជូនពរលោកជោគជ័យនៅក្លិបថ្មី៕