
AC Milan បើកសាលាបាល់ទាត់នៅវៀតណាម
នាយប់ថ្ងៃសៅរ៍ ទី១៨ ខែមីនា សាលា AC Milan Academy បានរៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសបើកដំណើរការមជ្ឈមណ្ឌលបាល់ទាត់សហគមន៍នៅក្រុងហាណូយ ប្រទេសវៀតណាម។
សាលា AC Milan Academy Hanoi បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១៩ ប៉ុន្តែទើបតែបានប្រកាសបើកដំណើរការជាផ្លូវការបន្ទាប់ពីរយៈពេល៣ឆ្នាំនៃការរងផលប៉ះពាល់ដោយការរីករាលដាលនៃ Covid-19 ។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ មានឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម លោក Antonio Alessandro ថ្នាក់ដឹកនាំ AC Milan Academy នៅក្រុងហាណូយ និងកីឡាករ។
ចែករំលែកនៅក្នុងព្រឹត្តិការណ៍នេះ ប្រធានគម្រោងនៃ AC Milan International Academy System លោក Gianmarco Sozzi បាននិយាយថា ការតម្រង់ទិសនៃសាលាបាល់ទាត់នៅវៀតណាមគឺដើម្បីនាំយកចំណេះដឹងអំពីកីឡាបាល់ទាត់អាជីព និងបណ្តុះបណ្តាលសិស្សតាមវិធីសាស្រ្តរបស់ AC Milan។