រឿងរ៉ាវមួយចំនួនបន្ទាប់ពី Bayern Munich ចាញ់ Monchengladbach ៥-០
Bayern Munich បានរងបរាជ័យយ៉ាងដំណំចាប់តាំងពីឆ្នាំ១៩៧៨មក ដោយពួកគេបានចាញ់ Borussia Monchengladbach ក្នុងជុំទី២ German Cup។
Gladbach បាននាំមុខ ១ទល់នឹង០មុន ក្រោយលេងបាន២នាទី និង៣ទល់នឹង០ ក្នុងរយៈពេល២១នាទីដំបូង។
នាយកផ្នែកកីឡា Bayern Munich លោក Hasan Salihamidzic និយាយថា លោកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ថ្ងៃនេះដូចជាពិបាកលេងម៉េច ហើយសូម្បីតែប្រជែងបាល់ ក៏មិនឈ្នះគេផង។”
Gladbach មានឱកាសចំគោលដៅ៦ដង និងរកបានដល់ទៅ៥គ្រាប់ ខណៈ Bayern Munich គ្រប់គ្រងច្រើនជាង តែមិនអាចរកគ្រាប់បាល់បាន។
វាមិនមែនជាលើកទី១ទេដែល Bayern Munich ចាញ់ក្នុងការប្រកួតដែលដាក់កីឡាករជម្រើស១១នាក់ហ្ស៊ីនបែបនេះ។ បរាជ័យនេះក៏បានបញ្ចប់ការរកគ្រាប់បាល់៨៥ប្រកួតជាប់គ្នាដែរ។
ក្នុងការប្រកួតនេះមិនមានគ្រូបង្គោល Julian Nagelsmann ទេ ដោយសារតែលោកនៅធ្វើចត្តាឡីស័ក បន្ទាប់ពីតេស្ដវិជ្ជមានកូវីដ១៩។
កាលឆ្នាំ១៩៧៨ Bayern Munich ចាញ់ Fortuna Dusseldorf ៧ទល់នឹង១ នៅ Bundesliga និងចាញ់ Schalke ០ទល់នឹង៧លើដីខ្លួនឯង៕