
ថ្ងៃដែលអ្នកគាំទ្រគុនខ្មែររង់ចាំ បានខិតជិតមកដល់ហើយ ជាពិសេសវត្តមាន នៅ ស្រីពៅ និង ចាន់ រតនា
គុនខ្មែរពីរូប បានត្រៀមខ្លួនរួចរាល់ក្នុងការឈានជើងចូលប្រឡូកវិស័យក្បាច់គុនចម្រុះ ឬ អាចហៅថា MMA ដែលប្រមូលផ្ដុំគ្រប់ក្បាច់គុនទាំងអស់ ដើម្បីបង្កើតជាការប្រកួតដ៍មានប្រជាប្រិយភាពមួយក្នុងពិភពលោក។ ក្នុងនោះអ្នកប្រដាល់គុនខ្មែរពីររូបដែលមានប្រជាប្រិយភាពក្នុងកម្មវិធីនេះគឺ នៅ ស្រីពៅ និង ចាន់ រតនា ត្រូវបានកម្មវិធី One Championship ផ្តល់ឱកាសឲ្យប្រកួតជាពិសេស នៅសង្វៀនដ៍ធំមួយនាទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី 3 ឧសភា 2019 នាកីឡដ្ឋាន ISTORA SENAYAN ដែលព្រឹត្តិការណ៍នេះមានឈ្មោះថា FOR HONOR ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានោះ ចាន់ រតនា ត្រូវប៉ះ កីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី Rudy Agustian ក្នុងដំណែងគូទី4 ។ Rudy នេះផងដែរមានប្រវត្តិធ្លាប់ឈ្នះ ខុន ស៊ីចាន់ រួចមកហើយ កាលពីពេលកន្លងទៅ ហើយ ខុន ស៊ីចាន់ បានមានក្តីសង្ឃឹមថា រតនា និងអាចសងសឹកជូនខ្លួនបាន ប្រសិនបើមិនព្យាយាមចូលចាប់ ព្រោះកីឡាករម្នាក់នេះពូកែចាប់ ។ ចំណែកឯគូពិសេសផ្នែកនារី ប្រចាំកម្មវិធីគឺ នៅ ស្រីពៅ ត្រូវប៉ះ កីឡាការិនីជើងខ្លាំងឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol ក្នុងដំណែងគូទី10 ប្រចាំកម្មវិធីនេះ ។ អ្នកទាំងអស់គ្នាប្រាកដជាមានការពេញចិត្តចំពោះ ស្រីពៅ ខ្លាំងណាស់ បន្ទាប់ពីផ្តូល កីឡាការីនីស្រីស្អាតថៃ យ៉ាងអស្ចារ្យ ដូច្នេះ Share ផុសនេះ ម្នាក់មួយមក បើចង់ឲ្យ ស្រីពៅ មានកម្លាំងចិត្ត ក្នុងការផ្តូលម្ចាស់ផ្ទះ ដូចកីឡាការីនីថៃម្តងទៀត៕