ហ្វុនលួង និយាយគ្រាដែលរូបខ្លួនប្រកួតឈ្នះ ឃុន ឌីម៉ា
កីឡាករមកពីខេត្តបុរីរាំប្រទេសថៃ ហ្វុនលួង បាននិយាយរំលឹកគ្រាដែលខ្លួនបានឈ្នះប្រាក់លានការពីលើកមុនក្នុងជំនួបប្រកួតម៉ារ៉ាតុង ជាមួយ ផល សោភ័ណ្ឌ និង ឃុន ឌីម៉ា ថាដោយសារតែភាពមិនច្រឡោតរបស់ខ្លួនទើបរូបគេអាចឈ្នះស្តេចប្រដាល់គុនខ្មែរទាំង២រូបនេះបាន ។
ហ្វុនលួង បានិយាយបន្តទៀតថា នៅពេលដែលរូបខ្លួនបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមប្រាក់លានជាមួយ ឃុន ឌីម៉ា រូបខ្លួនដឹងច្បាស់ណាស់ថា គឺមិនត្រូវចូលទាំងច្រឡោតចជាដាច់ខាត ព្រោះថា ឌីម៉ា គឺជាអ្នកប្រដាល់ដ៏ល្បីឈ្មោះមួយរូបរបស់ប្រទេសកម្ពុជា ហើយអាវុធទៀតសោតក៏គ្រោះថ្នាក់បំផុត ដូច្នេះហើយទើបរូបខ្លួនត្រូវតែថយដើម្បីទប់ស្កាតនៅនឹងការសំរុករបស់កីឡាករ ឃុន ឌីម៉ា ម្យ៉ាងវិញទៀតនៅថ្ងៃនេោះ ប្រសិនប្រើរូបខ្លួនហ៊ានតែចូលប្តូរវៃជាមួយកីឡាករកម្ពុជា រូបគេពិតជាសន្លប់ដោយសារផ្លែកែងជាមិនខាន ដូចនេះទើបរូបខ្លួនត្រូវតែប្រកួតទៅតាមស្ទាយរបស់ខ្លួន។
សូមបញ្ជាក់ថាបន្ទាប់ពីបានឈ្នះប្រាក់លាននៅសង្វៀនCNCកន្លងមក ហ្វុនលួន មិនដែលមានវត្តមានមកប្រកួតនៅស្រុកខ្មែរទៀតឡើយ តែពេលនេះអ្នកប្រដាល់ថៃដែលមកពីក្លឹបស៊ីតប៊ុនមី រូបនេះបានបង្ហាញវត្តមានប្រកួតសារជាមួយថ្មី តែជាការប្រកួតលក្ខណមិត្តភាពអន្តរជាតិដណ្តើមប្រាក់លានជាមួយម្ចាស់ខ្សែក្រវាត់៣ស្ថានប័ន ផាន់ គ្រាន់ នាសង្វៀនMYTV ដោយការប្រកួតនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃសុក្រ ទី២៥ ខែឧសភា ចាប់ពីម៉ោង៨យប់តទៅ៕