មឿន សុខហ៊ុច ប្រាប់មូលហេតុដែលចាញ់កាច់ជាមួយ ឌិន ណាផូ (វិឌីអូ)
ទីបំផុតម្ចាស់ពានរង្វាន់ ISI Palm រដូវកាលទី២លើប្រភេទទំងន់៦៥គីឡូក្រាមបានរកឃើញហើយ ដោយបានទៅលើកីឡាករ មឿន សុខហ៊ុច ក្រោយពីប្រកួតឈ្នះពិន្ទុយ៉ាងប្រផិតប្រផើយ ជាមួយកីឡាករកូនថៃកាត់បារាំង ឌិន ណាផូ។
ក្រោយពីទទួលបានទឹកប្រាក់ចំនួន៦ពាន់ដុល្លាររួមជាមួយពានរង្វាន់ ISI Palm នៅសង្វៀនស៊ីអិនស៊ី មឿន សុខហ៊ុច ដែលជាកូនសិស្សរបស់លោក ណន រិទ្ធ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានកីឡាថា មូលហេតុដែលរូបគេចាញ់កាច់ជាមួយ ឌិន ណាផូ គឺដោយសាររូបគេព្យាយាមសម្រកគីឡូខ្លាំងពេក ដែលជាហេតុធ្វើឲ្យមិនមានកំលាំងពេញលេញប្រកួតលើសង្វៀន ពោលគឺទទួលស្គាល់ថាចាញ់កំលាំងកីឡាករ ឌិន ណាផូ។
សុខហ៊ុច បន្ថែមថាទៀតថា កីឡាករថៃម្នាក់នេះមិនខ្លាំងអីទេ គឺពូកែតែចូលចាប់នឹងទាត់ប៉ែងជើងតែប៉ុណ្ណោះ។ សូមបញ្ជាក់ថានេះគឺជាជោគជ័យលើកទី៤ហើយក្នុងឆាកជីវិតជាអ្នកប្រដាល់គុនខ្មែររបស់ មឿន សុខហ៊ុច៕