សុខ ធី ប្រាប់ថាគាត់ជាកូនខ្មែរមិនបានប្រកួតតំណាងអោយប្រទេសថៃរឺប្រទេសផ្សេងទេ
អ្នកប្រដាល់គុនខ្មែរ សុខ ធី ( កាកា ) ដែលត្រូវឡើងប្រកួតនៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ ក្នុងកម្មវិធី Super Champ ហើយខាងអ្នកធ្វើតារាងការប្រកួតបានដាក់រូបគេជាជនជាតិថៃនោះ ត្រូវបាន សុខ ធី ផ្ទាល់ចេញមកបកស្រាយហើយ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អ្នកប្រដាល់ខេត្តបន្ទាយមានជ័យបានប្រាប់មកខាង MSR ថា៖ រឿងទង់ជាតិរូបគេមិនបានដឹងអ្វីទាំងអស់ ហើយក៏មិនបានប្រកួតតំណាងអោយប្រទេសថៃដែរ ។ កូនសិស្សរបស់លោក សាន សៅយ៉ាន បន្ថែមថា ខាងក្លិប មិនបានប្រាប់ថាប្រកួតតំណាងអោយថៃអីទេ គ្រាន់តែប្រាប់ថាប្រកួតថ្ងៃទី ២៤ ដូចនេះរឿងនេះអាចជាការច្រឡំរបស់ខាងកម្មវិធីគេប៉ុណ្ណោះ ។ ចុងក្រោយម្ចាស់មេដាយមាសកីឡាជាតិឆ្នាំ២០១៨ បញ្ជាក់ថា រូបគេកើតនៅខ្មែរ ជាជនជាតិខ្មែរ មិនបានប្រកួតឲ្យប្រទេសណានោះទេ សុំបងប្អូនកុំជេរកុំវាយតម្លៃដោយមិនដឹងរឿង ។
សូមបញ្ជាក់ថា សុខ ធី បានទៅហ្វឹកហាត់នៅប្រទេសថៃតំាងនៅក្មេងនាក្លិប ប៉ិកមិនបុរី ហើយក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរ និងធ្លាប់ឈ្នះខ្សែក្រវាត់នៅស្ថានីយទូរទស្សន៍បាយ័នទៀតផង ។ ឆ្នាំ ២០១៨ រូបគេត្រូវបានសហព័ន្ធគុនខ្មែរដាក់ពិន័យមិនឲ្យឡើងប្រកួតទាំងក្នុងស្រុកនិងក្រៅស្រុករយៈពេល៦ខែក្រោយពី មានការតវ៉ារឿងប្រកួតជាមួយ ធ្នូសឹកឡេក ។
យ៉ាងណាការវិលទៅហាត់នៅក្លិបប្រទេសថៃវិញរូបគេបានឡើងប្រកួតចំនួន១ប្រកួតរួចមកហើយដោយផ្តួលម្ចាស់ផ្ទះ ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២នៅបុស្តិ៍៧ ថៃ ហើយនៅថ្ងៃទី ២៤ កុម្ភៈ នេះរូបគេត្រូវជួបកីឡាករ ទុយនេស៊ី ក្នុងទម្ងន់ ៦០គីឡូក្រាម ៕