វិថៈយ៉ាក់យុទ្ធ រំពឹងដណ្តើមបានបីពិន្ទុយ៉ាងងាយពី លីភា
បន្ទាប់ពីប្រកួតដណ្តើមបាន៣ពិន្ទុពីអ្នកប្រដាល់គុនខ្មែរ សុខ សាវិន រួចមក កីឡាករគុនថៃ វិថៈយ៉ាក់យុទ្ធ នឹងរំពឹងផ្តួល លី ភា ដើម្បីទទួលបាន៣ពិន្ទុបន្ថែមទៀត ក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៤នេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា ការពីប្រកួតក្នុងថ្ងៃបើកឆាក់ក្នុងកម្មវិធី ISI Palm កីឡាករថៃរូបនេះបានឲ្យដឹងថា រូបគេអាចទទួលបាន៣ពិន្ទុក៏ពិតមែន តែបានទាំងពិបាក ព្រោះថា សុខ សាវិន នេះពិតជាខ្លាំង ដែលពេលខ្លះសឹងតែធ្វើឲ្យរូបគេបាត់បង់ជំហរប្រកួតម្តងៗទៅហើយ តែដោយសាររូបគេចេះកែក្បាច់ប្រយុទ្ធក្នុងកំឡុងពេលប្រកួតនោះ ទើបរូបគេអាចច្បាមយកបាន៣ពិន្ទុ។
សម្រាប់ការប្រកួតជុំទី២ជាមួយ លី ភា កីឡាករគុនថៃ វិថៈយ៉ាក់យុទ្ធ ក៏បានបន្ថែមឲ្យដឹងដែរថា រូបគេរំពឹងខ្ពស់ក្នុងការប្រកួតជាមួយគុនខ្មែររូបនេះ ព្រោះ លីភា ក៏ធ្លាប់ប្រកួតចាញ់រូបគេម្តងហើយ ក្នុងនោះទៀតសោត ដោយយោងតាមបទពិសោធន៌កន្លងរួមទាំងកំពស់ខ្ពស់ជាងទៀតនោះ វិថៈយ៉ាក់យុទ្ធ យល់ថានឹងអាចដណ្តើមបាន៣ពិន្ទុយ៉ាងងាយពីគុនខ្មែរ។
ការប្រកួតក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៤ គឺប្រកួតរៀងរាល់ចុងសប្តាហ៍ថ្ងៃអាទិត្យ វេលាម៉ោង១០:៤៥នាទីព្រឹកតទៅតាមកញ្ចក់ទូរទស្សន៍ស៊ីអិនស៊ី៕