សុខ ធី ប្រកួតតំណាងឲ្យថៃ ខណៈ ស៊ុបភើឡេក ទទួលស្គាល់មានឈាមជាខ្មែរ
ថ្ងៃនេះមានរឿងមួយបានកើតឡើងដោយអ្នកប្រដាល់គុនខ្មែរ សុខ ធី (កាកា) បានឡើងប្រកួតនៅប្រទេសថៃដោយប្រើប្រាស់ទង់ជាតិតំណែងឲ្យប្រទេសថៃ ខណៈកីឡាករថៃ ស៊ុបភើឡេក បានបញ្ជាក់ក្នុងបទសម្ភាសន៍ថារូបគេពិតជាមានឈាមជ័រជាជនជាតិខ្មែរប្រាកដមែន ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ប្រភពពីបងប្អូនខ្មែររស់នៅស្រុកថៃ និងជាតាមដានប្រដាល់បានបង្ហើបថា សុខ ធី ដែលកំពុងជាប់ពិន័យសហព័ន្ធប្រដាល់គុនខ្មែរមិនឲ្យឡើងប្រកួតទាំងក្នុងស្រុកនិងក្រៅស្រុកពិតជាបាន ប្រកួតតំណែងឲ្យប្រទេសថៃក្នុងកម្មវិធី Super Champ នាថ្ងៃទី ២៤ កុម្ភៈ ដោយជួបជាមួយកីឡាកររបស់ ប្រទេស ទុយនេស៊ី ប្រាកដមែន ។
សុខ ធី ជាអ្នកប្រដាល់នៅខេត្តបន្ទាយមានជ័យ ជាកូនសិស្សរបស់លោកគ្រូ សាន សៅយ៉ាន ដែលបានទៅហាត់នៅប្រទេសថៃក្នុងក្លិប ប៉ិកមិនបុរី តាំងពីវ័យក្មេង និងអាចនិយាយ ហើយសរសេរភាសាថៃបានយ៉ាងល្អទៀតផង ។ ការប្រកួតតំណែងឲ្យប្រទេសថៃនេះអាចជាការគេចកុំអោយពាក់ព័ន្ធនឹងការជាប់ពិន័យរបស់សហព័ន្ធគុនខ្មែរ ផងដែរ ។ សម្រាប់ការដាក់ទង់ជាតិថៃនេះមិនទាន់ដឹងច្បាស់ថាតើ សុខ ធី យល់ព្រមដាក់ រឺ ខាងអ្នករចនាតារាងការប្រកួតនោះយល់ច្រឡំដាក់ទង់ជាតិខុសនោះទេ ។
រឿងដោយឡែកមួយទៀតជើងខ្លាំងរបស់ថៃ នៃខេត្តបុរីរម្យ កីឡាករ ស៊ុបភើឡេក ដែលត្រូវប្រកួតជាមួយ កីឡាករគុនខ្មែរ ឡៅ ចិត្រា បានបញ្ជក់ថារូបគេពិតជាមានឈាមជ័រជាខ្មែរមែន ដោយខាងយាយជាខ្មែរនិង ក្រុមគ្រួសាររាល់ថ្ងៃនៅក៏ប្រើប្រាស់ភាសាខ្មែរខ្លះៗដែរ ។
អ្នកប្រដាល់ខេត្តជាប់ព្រំដែនកម្ពុជារូបនេះត្រូវប៉ះ ឡៅ ចិត្រា ក្នុងកម្មវិធី One Championship នាថ្ងៃទី ១៦ ខែ កុម្ភៈ នេះ នាទីក្រុងបាងកក ប្រទេសថៃ ៕