ខាង Thai Fight ព្រមព្រៀងយក ព្រំ សំណាង ទៅប្រកួតហើយ !
លោក Farshad Khatari អ្នកដឹកនាំយក ព្រំ សំណាង ទៅប្រកួតនៅប្រទេសថៃ បានប្រាប់ MSR SPORT នៅថ្ងៃនេះថា ខាងកម្មវិធី Thai Fight បានព្រមព្រៀង ជាមួយលោករួចរាល់ហើយនៅថ្ងៃនេះ បន្ទាប់ពីបានចរចាគ្នា ។
បុរសដែលធ្លាប់យក ព្រំ សំណាង ទៅប្រកួតនៅកម្មវិធី Super Champ បានបញ្ជាក់ថា ការចរចាផ្សេងៗខាង Thai Fight បានព្រមព្រៀងចំពោះកីឡាករ ព្រំ សំណាង អោយទៅចូលរួមប្រកួតហើយ ។ ដូច្នេះគឺលោកកំពុងរង់ចាំការរៀបចំឯកសារផ្សេងៗរបស់ សំណាង ដើម្បីធ្វើដំណើរទៅប្រទេសថៃ អោយបានកាន់តែឆាប់ ។
បើមិនមានការប្រែប្រួលនោះទេ ព្រំ សំណាង ត្រូវប៉ះជើងខ្លាំងរបស់ថៃ នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ ខាងមុខនេះ ៕