ត្រឡប់ពីបារាំងវិញ ផាន់គ្រាន់ ចង់ប្រកួតសងសឹកជាមួយ ហ្វុនលួង
ក្រោយពីប្រកួតចាញ់កីឡាករមកពីប្រទេសថៃ ហ្វុនលួង ក្នុងកម្មវិធីដណ្តើមប្រាក់លាន Mytv កាលពី២សប្តាហ៍មុន ផាន់គ្រាន់ ហាក់បីដូចជាមិនអស់ចិត្ត ហើយក៏មានបំណងចង់ប្រកួតសងសឹកម្តងទៀតជាមួយអ្នកប្រដាល់ដែលមកពីខេត្តបុរីរាំរូបនេះ។ មូលហេតុដែលកូនសិស្សលោក ណនរិទ្ធ ចង់សងសឹកដោយហេតុផលថា គ្រាដែលប្រកួតដណ្តើមប្រាក់លានជាមួយ ហ្វុនលួង អ្នកប្រដាល់គុនខ្មែរ ផាន់គ្រាន់ បានជួបបញ្ហាខូចជើងក្នុងទឹកទី២ដោយសារតែភ្លាត់
ម្លោះហើយនៅពេលដែលកីឡាករ ហ្វុនលួង ត្រឡប់មកពីប្រទេសចិន ស្របពេលដែលរូបខ្លួនត្រឡប់មកពីប្រទេសបារាំងផងដែរនោះ ចង់ស្នើសុំស្ថានីយ៍ទូរទស្សន៍ CNC , Mytv រៀបចំការប្រកួតម្តងទៀត ។ សូមបញ្ជាក់ផងដែរថា អ្នកប្រដាល់មិនដែលចាញ់ក្នុងទឹកដីកម្ពុជា ហ្វុនលួង នឹងត្រូវទៅប្រកួតក្នុងប្រទេសចិនរយៈពេលមួយខែ ស្របពេលដែលអ្នកប្រដាល់គុនខ្មែរ ផាន់គ្រាន់ ក៏នឹងត្រូវឡើងយន្តហោះទៅប្រកួតមួយប្រកួតក្នុងប្រទេសបារាំង រួមនិងអ្នកប្រដាល់គុនខ្មែរផ្សេងទៀតដូចជា ម្ចាស់មេដាយមាសសុីហ្គេម ឃុន ឌីម៉ា ,ឡៅ ចន្រ្ទា, ម៉ឺន សុភា និង ផាន់គ្រាន់ ៕