
ពុធ ឆាយរិទ្ធី និយាយរៀបរាប់ក្រោយប្រកួតឈ្នះ ក្រៀងក្រៃ

ពុធ ឆាយរិទ្ធី
អ្នកប្រដាល់គុនខ្មែរដែលមានរហ័សនាមថា (រន្ទះជើងដងទន្លេមេង្គ) ពុទ្ធ ឆាយរិទ្ធី បានរៀបរាបក្រោយពីប្រកួតជាមួយ ក្រៀងក្រៃ ដែលជាអ្នកប្រដាល់មកពីប្រទេសថៃថា កីឡាកររូបនេះពិតជារឹងមាំមែន ទោះបីជារូបគេខំប្រឹងវៃសម្រុកខ្លាំងយ៉ាងណាក៏នៅតែមិនអាចអោយកីឡាកររូបនេះបោះបង់ការប្រកួតបាន ម្យ៉ាងវិញទៀតរូបខ្លួនប្រឹងវៃខ្លាំងពេកស្ទើរតែអស់កំលាំងមួយសារៗផងដែរ។

ពុធ ឆាយរិទ្ធី Vs ក្រែងក្រៃ
កូនសិស្សរបស់លោកគ្រូ ណន រិទ្ធ ក៏បាននិយាយរំលឹកផងដែរថា ពីមុនរូបខ្លួនធ្លាប់ប្រកួតចាញ់កីឡាករថៃ ក្រៀងក្រៃម្តងដែរ គ្រានោះគឺត្រូវកីឡាករថៃរូបនេះទាត់ស្ទើរតែខូចជើងទាំងស្រុងដូចនឹងសុខហ៊ុចដែរ តែលើកនេះគឺមិនអោយដូចលើកមុនឡើយ ពោលគឺរូបខ្លួនបានហ្វឹកហាត់ពង្រឹងប្រព័ន្ធការពារខាងក្រោម ដើម្បីទប់ទល់ជាមួយ ក្រែងក្រៃ ហើយទីបំផុតរូបខ្លួនក៏អាចយកឈ្នះបានសម្រេចដូចក្តីប្រាថ្នាមែន៕

ពុធ ឆាយរិទ្ធី