
ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នូវតែផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ ឃុន ឌីម៉ា ហាត់គុនខ្មែរទោះបីឡើងឋានន្តរសក្តិ
ទោះបីទើបឡើងតួនាទីជាអនុសេនីយ៍ត្រីប្រចាំកងរាជអាវុធប៉ុន្តែ ឃុន ឌីម៉ា នូវតែមាន ពេលវេលាត្រឹមត្រូវសម្រាប់ការហឹ្វកហាត់គុនខ្មែរដោយសារតែមានការយោគយល់ពីថ្នាក់ដឹកនាំខ្លួន ។ នាគខ្មៅបានបញ្ជាក់ថា ម៉ោងការងារ និង ម៉ោងហាត់មិនខុសពីមុនទេ ដោយមានការយោគយល់ពីមេ។ ប៉ះពាល់ចេះតែប៉ះពាល់ហើយ តែមេគាត់យល់ច្រើន”។

ឃុន ឌីម៉ា
ដោយសារតែមានការយកចិត្តទុកដាក់ពីថ្នាក់លើដែលមានឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទើបធ្វើអោយអ្នកប្រដាល់ដើមកំណើតខេត្តបន្ទាយ មានជ័យរូបនេះជោគជ័យក្នុងវិស័យគុនខ្មែរដោយក្នុងឆ្នាំ២០១៧ រូបគេបាន ឈ្នះខ្សែក្រវាត់ពីរ គ្រឿងនិងឈ្នះមេដាយមាសព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេស ម៉ាឡេស៊ី ក្នុងនាមជាកីឡាករគុន ខ្មែរដំបូងគេផងដែរ ។

ឃុន ឌីម៉ា
និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់រូបនេះបានប្រឡងជាប់ជាមន្ត្រីប៉េអឹមអំឡុងឆ្នាំ២០១៤ ខណៈរូបគេទើបឡើងតួនាទីជាអនុសេនីយ៍ត្រីប្រចាំកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុង ពិធីប្រគល់សេចក្តីសម្រេចតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរង ជាលើកទី៤ ក្នុងឆ្នាំ២០១៨ ទឹកចិត្តនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣៧១នាក់ បានផុលផុសនូវភាព សប្បាយរីករាយ ពេញចិត្តគ្រប់គ្នា ពេញមួយថ្ងៃ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ ៕
រូបភាព៖ Phnom Penh Gendarmerie