ម្ចាស់មេដាយស៊ីហ្គេ៣រូបនឹងចូលរួមកម្មវិធីប្រដាល់លំដាប់ពិភពលោកមួយ
ម៉ឺន មេឃា, អេ អំាម៉ារិនភូថង និងយ៉េន ឌីណា នឹងមានវត្តមានក្នុងកម្មវិធីប្រដាល់លំដាប់ពិភពលោកមួយឈ្មោះថា World Fight Tour Championship 2022 ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងបរិវេនពហុកីឡាដ្ឋានជាតិមរតកតេជោ ពីម៉ោង ៥ល្ងាចតទៅ ។
កម្មវិធីនេះនឹងធ្វើឡើង១១លើក ហើយនៅថ្ងៃបើកឆាកក៏មានវត្តមានតារាប្រដាល់ថៃ បួខាវ ប្រកួតតទល់កីឡាករមកពីបែឡារូសផងដែរ។
World Fight Tour Championship ក៏ជាផ្នែកមួយនៃការចូលរួមជួយផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក។
គួរដឹងដែរថា ប៉ោ ភារិទ្ធ ឬយ៉េន ឌីណា ទើបតែបញ្ចប់យុទ្ធនាការប្រកួតប្រដាល់នៅស៊ីហ្គេម ដោយទទួលបានមេដាយមាស។ ចំណែក ម៉ឺន មេឃា បានមេដាយមាសវ៉ូវីណាម ខណៈប្អូនប្រុសរបស់គេ គឺអេ អំាម៉ារិនភូថង បានមេដាយសំរឹទ្ធកីឡាដូចគ្នានេះ៕