
របួស ឡៅ ចិត្រា អាចទៅ One Championship បានធម្មតា
អតីតអ្នកប្រដាល់ ឡៅ ស៊ីណាត ដែលត្រូវជាបងប្រុសរបស់ ឡៅ ចិត្រា បានប្រាប់អោយដឹងថារបួសប្អូនប្រុស របស់លោកកាលពីថ្ងៃអាទិត្យ មិនមានអ្វីធ្ងន់ធ្ងរដែលត្រូវប៉ះពាល់ដល់ការប្រកួត One Championship នាពាក់កណ្តាលខែកុម្ភៈនេះនោះទេ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ឡៅ ចិត្រា
ឡៅ ស៊ីណាត បញ្ជាក់ថា គ្រោះថា្នក់ដួលម៉ូតូរបស់ប្អូនកើតឡើងពេលជិះម៉ូតូទៅថ្លឹងទម្ងន់ប្រកួតនៅស្ថានីយ៍ ទូរទស្សន៍បាយ័នកាលពីព្រឹកថ្ងៃអាទិត្យ ហើយត្រូវម៉ូតូគេជិះគេចឡានហើយមកប៉ះម៉ូតូចិត្រាដែលកំពុង បើកបរលើផ្លូវបណ្តាលឲ្យដួលតែម្តង ។ លោកបន្ថែមថា របួសនោះមិនធ្ងន់ធ្ងរអ្វីនោះទេ សម្រាក់ប្រហែល ពីរ ទៅ បី ថ្ងៃអាចចូលហាត់បានធម្មតា ។
របួសរបស់អ្នកប្រដាល់វ័យក្មេងនោះក៏បានធ្វើអោយគេខកខានការប្រកួតនាសង្វៀនបាយ័នកាលពីចុង សប្តាហ៍ ខណៈការប្រកួតដ៏សំខាន់របស់គេគឺត្រូវជួបជើងខ្លាំងថៃ ស៊ុបភើឡេក នាថ្ងៃទី ១៦ ខែ កុម្ភៈ កម្មវិធី One Championship ក្នុងទឹកដីប្រទេសថៃ ៕