សមាជិកក្រុមតោកំណាចអង់គ្លេសបរិច្ចាគប្រាក់ឧបត្ថម្ភនៅ Euro 2020 ទៅកាន់សេវាសុខាភិបាលជាតិប្រឆាំងកូវីដ១៩
កាលពីថ្ងៃអាទិត្យក្រុមតោកំណាចអង់គ្លេសបានបរាជ័យក្រោមថ្វីជើងក្រុមអាហ្សូរ៉ីអ៉ីតាលីនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Euro 2020 នៅក្នុងកីឡដ្ឋាន Wembley ដោយការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ បន្ទាប់ពីស្មើគ្នា១ទល់នឹង១ក្រោយស្មើគ្នា១២០នាទី។
បើទោះបីជាមិនអាចឈ្នះពានរង្វាន់បានក៏ពិតមែន ប៉ុន្តែកីឡាករក្រុុមជម្រើសជាតិអង់គ្លេសម្នាក់ៗនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន២៥ម៉ឺនដុល្លារ ក្រោយឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Euro 2020 ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត។ យ៉ាងណាក្តីសមាជិកទាំងអស់គ្នាបានព្រមព្រៀងគ្នាបង្វែរប្រាក់ទាំងអស់ទៅកាន់សេវាកម្មវិធីសុខាភិបាលជាតិដើម្បីប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩នៅចក្រភពអង់គ្លេសផងដែរ។
គួរឱ្យដឹងថា ក្រុមតោកំណាចអង់គ្លេសក៏ទទួលបានប្រាក់ចំនួនប្រមាណ២៨លានអឺរ៉ូបផងដែរពី UEFA ក្រោយពីឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Euro 2020 ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។