លីគបាល់ទាត់កំពូលនារីថៃ២០២០/២១ ជើងឯកបានជិត១ម៉ឺនដុល្លារ
ប្រាក់រង្វាន់សរុបចំនួន១៩៥០០ដុល្លារអាមេរិកត្រូវបានរៀបចំសម្រាប់ការប្រកួតបាល់ទាត់ក្របខណ្ឌនារីថៃរដូវកាល២០២០/២០២១ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី៣១ ខែធ្នូ។
ក្របខណ្ឌកំពូលនារី ឬ Thai Women’s League 1 ត្រូវបានបង្កើតឡើងនាពេលថ្មីៗដោយមាន៨ក្រុមចូលរួម ខណៈក្របខណ្ឌទីពីរ ឬ Thai Women’s League 2 ក៏មានចំនួន៨ក្រុមដូចគ្នា។
ក្រុមជើងឯកនៅ Thai Women’s League 1 នឹងទទួលបានប្រាក់រង្វាន់៩៦០០ដុល្លារអាមេរិក និងក្រុមជើងឯក Thai Women’s League 1 បាន១៦០០ដុល្លារអាមេរិក។
ក្រៅពីប្រាក់រង្វាន់សម្រាប់ម្ចាស់ជយលាភី ក្រុមចូលរួមទាំង១៦ក៏ទទួលបានថវិកាឧបត្ថម្ភពីសហព័ន្ធកីឡាបាល់ទាត់ថៃទៀតផងសម្រាប់ការផ្គត់ផ្គង់សម្ភារៈ និងសោហ៊ុយធ្វើដំណើរ។
រាយនាមក្រុមនៅ THAI WOMEN’S LEAGUE 1
Chonburi Province Sports School (អតីតសហជើងឯក)
BG-Asian Graduate Women’s Football Club (អតីតសហជើងឯក)
Royal Thai Air Force
Bangkok
Lampang Sports School
BR U Buri Rat
MH Nakorn Sri FC
Chonburi Football Association
រាយនាមក្រុមនៅ THAI WOMEN’S LEAGUE 2
Lopburi City
Pram Bangkok
Hin Khon United
Rajapracha Sports Club
Khon Kaen City Football Club
Kasem Bundit University FC
Bangkok Sports School
BSLWFC