ព្រះខ័នរាជស្វាយរៀងឈរកំពូលតារាងសប្ដាហ៍ទី CPL រដូវកាលថ្មី
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងកំពុងគ្រប់គ្រងកំពូលតារាង Cambodian Premier League រដូវកាល២០២៣/២០២៤ គិតត្រឹមសប្ដាហ៍ទី១។
ក្រុមលេខ៣ឆ្នាំចាស់ដែលមានលោក Pep Munoz ជាគ្រូបង្គោលថ្មី បានយកឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល០ទល់នឹង២ នៅស្តាតចាស់។
ក្រុមចំនួន៤ផ្សេងទៀតដែលទទួលបាន៣ពិន្ទុដែរក្នុងសប្ដាហ៍ទី១ មានដូចជា វិសាខា, ណាហ្គាវើលដ៍, ភ្នំពេញក្រោន និងអាយអេសអាយដង្កោសែនជ័យ។
អាយអេសអាយដង្កោសែនជ័យជាក្រុមឡើងមកពីលីគ២មួយគត់ដែលបាន៣ពិន្ទុ ដោយឈ្នះអង្គរថាយហ្គឺរ៕