ក្លឹបបាល់ទាត់ វិសាខា បានបង្ហោះកាលវិភាគប្រកួតមិត្តភាពចំនួន៣ប្រកួតរបស់ខ្លួននៅប្រទេសថៃ
រដូវកាលថ្មី ២០២០ នេះ ក្លឹបបាល់ទាត់វិសាខាបានចំណាយលុយជាច្រើនដើម្បីទិញយកកីឡាករ និង អភិវឌ្ឍន៍ក្លឹបបាល់ទាត់របស់ខ្លួន បានធ្វើឲ្យក្រុមមួយនេះត្រូវបានមហាជនដែលនិយមគាំទ្របាល់ទាត់ក្នុងលីគស្រុកខ្មែរចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាក់ស្តែងការពីប្រកួតមិត្តភាពកន្លងទៅថ្មីៗនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកទោះបីជាចាញ់ក្លឹប Kedah FA របស់ម៉ាឡេស៊ីក្នុងលទ្ធផល១ទល់០ក៍ពិតមែន តែក្នុងនោះទាំងគ្រូខាងក្លឹប Kedah FA ក៏បានសរសើរនូវទំរង់លេងក៏ដូចជាកីឡាកររបស់ វិសាខា ផងដែរ។
ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយតាមផេកផ្លូវការរបស់ក្លឹបបាល់ទាត់ វិសាខា បានអោយដឹងថា៖ ក្លឹប វិសាខា បានបង្ហោះនៅតារាងកាលវិភាគនៃការប្រកួតបាល់ទាត់មិត្តភាពមុខបើករដូវកាលចំនួន៣ប្រកួត ដោយនៅក្នុងនោះ ក្លឹប វិសាខា បានសរសេរថា ពួកយើងបានធ្វើដំណើរមកដល់ប្រទេសថៃហើយ ដើម្បីបោះជំរំហ្វឹកហាត់ត្រៀមរដូវកាលថ្មី2020 ។ ទន្ទឹមជាមួយគ្នា យើងនឹងមានការប្រកួតមិត្តភាពអន្ដរជាតិ៣ប្រកួតជាមួយក្រុមម្ចាស់ផ្ទះថៃ ដូចជាក្លិប Bangkok FC – ทีมบางกอก ក្លិប BG Pathum United និងក្លិប Ayutthaya United។ ខាងក្រោមនេះគឺជាតារាងកាលវិភាគប្រកួតជាមួយក្រុមនីមួយៗ
1- Visakha FC 🆚 Bangkok FC – ทีมบางกอก 🇹🇭
📅 11/01/2020 | Kick-Off 4:00PM | Bangkok University Stadium
2-Visakha FC 🆚 BG Pathum United 🇹🇭
📅 15/01/2020 | Kick-Off 5:00PM | LEO Stadium
3-Visakha FC 🆚 Ayutthaya United 🇹🇭
📅 18/01/2020 | Kick-Off 6:00PM | Ayutthaya Stadium ៕