
U-21 កម្ពុជាបានត្រឹមជើងឯករងពានរង្វាន់ Hassanal Bolkiah Trophy 2018
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២១ឆ្នាំកម្ពុជាបានត្រឹមជើងឯករកពានរង្វាន់ Hassanal Bolkiah Trophy 2018 ក្រោយពីចាញ់ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២១ឆ្នាំទីម័រខាងកើត ១ ទល់ ០ នៅមុននេះបន្ថិច ។
វគ្គទីមួយក្រុមទាំងពីរបានត្រឹមស្មើគ្នា ០ ទល់ ០ ខណៈខ្សែការពារកម្ពុជា ឆេង ម៉េង ទទួលបាន កាតក្រហមធ្វើគោព្រៃសល់គ្នាត្រឹម១០តាំងតែវគ្គទី១ ។ ឈានដល់វគ្គទី២នាទី៥១ ខ្សែប្រយុទ្ធរបស់ទីម័ររកបានមួយគ្រាប់ហើយបានបន្តចប់ការប្រកួត នាកីឡដ្ឋាន Hassanal Bolkiah National ប្រទេសប្រុយណេ ។ សម្រាប់ក្រុមជើងឯករងកម្ពុជាទទួលបានប្រាក់រង្វាន់ $7,600 ខណៈក្រុមជើងឯកទីម័រខាងកើត ទទួលបានប្រាក់រង្វាន់ $15,200 ៕