Bale “៖ខ្ញុំស្រេកឃ្លានការប្រកួតប្រជែងជាមួយ Spurs”
Tottenham Hotspur បានយក Gareth Bale ពីម្ចាស់ជើងឯកអេស្ប៉ាញ Real Madrid ត្រលប់ទៅវិញលើលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។
Bale វ័យ៣១ឆ្នាំបានចាកចេញពី Spurs លើតម្លៃឯតទគ្គកម្មពិភពលោក៨៥លានផោនកាលឆ្នាំ ២០១៣ និងបន្តរកគ្រាប់បាល់បានច្រើនជាង១០០ គ្រាប់ រួមចំណែកឈ្នះជើងឯក UEFA Champions League៤ដងជាមួយ Real ។
Bale បាននិយាយថា “វាពិតជាល្អណាស់ដែលបានត្រលប់មកវិញ។ ជាក្លិបដ៏ពិសេសមួយសម្រាប់ខ្ញុំ។ វាជាកន្លែងដែលធ្វើឲ្យខ្ញុំមានឈ្មោះត្រដែត។ សង្ឃឹមថា ឥឡូវនេះខ្ញុំអាចមានកាយសម្បទាពេញ និងទទួលជោគជ័យ ជួយក្រុមបានឈ្នះពាន។”
Spurs បាននិយាយថា Bale មានបញ្ហាជង្គង់ពេលប្រកួតឲ្យវេលស៍កាលពីដើមខែនេះ ហើយសង្ឈឹមថា គេអាចប្រកួតបន្ទាប់ពីថ្ងៃសម្រាកអន្តរជាតិនៅខែតុលា។ មានន័យថា គេអាចអវត្តមាន៥ ប្រកួតដំបូង ហើយវិលវិញពេលប៉ះ West Ham នៅថ្ងៃទី ១៧ ខែតុលា៕