៦ឆ្នាំចុងក្រោយ Dea Gea មិនដែលជួយបាល់ពិន័យ១១ម៉ែត្រនៅ Premier League បានទេ
Manchester United បានប្រកួតចាញ់ Crystal Palace ១ទល់នឹង៣ ក្នុងក្របខណ្ឌ Premier League រដូវកាល២០២០/២០២១ នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា។
ក្នុងនោះនៅនាទីទី ៧០ ខ្សែបម្រើ Victor Lindelof បានភ្លាត់ដៃប៉ះបាល់ក្នុងប្រអប់អ្នកចាំទី។ បន្ទាប់ពីពិនិត្យ VAR អាជ្ញាកណ្តាលបានសម្រេចចិត្តផ្តល់បាល់ពិន័យដល់ Crystal Palace ។
បន្ទាប់ពីនោះ De Gea បានស្មានត្រឹមត្រូវនូវការទាត់របស់ Ayew ហើយត្រូវបានរារាំងដោយជោគជ័យ។ ទោះយ៉ាងណា លោក Martin Atkinson បាននិយាយថា អ្នកចាំទីរបស់ MU បានលោតចេញមុន។ ដូច្នេះការពិន័យត្រូវតែធ្វើឡើងម្តងទៀត។
លើកនេះ Wilfried Zaha អតីតខ្សែប្រយុទ្ធ MU មិនបានភ្លាត់ទេ។ គេបានធ្វើឲ្យ De Gea របូតគ្រាប់បាល់ទីពីរក្នុងការប្រកួតនេះដែលនាំមុខ០ទល់នឹង២សម្រាប់ក្រុមភ្ញៀវ។
យោងតាមស្ថិតិរបស់ Opta អ្នកចាំទីអេស្ប៉ាញ De Gea មិនអាចសង្គ្រោះបាល់ពិន័យ១១ម៉ែត្រក្នុងក្របខណ្ឌ Premier League ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះទេ។ អំឡុងនោះ គេបានប្រឈមនឹងការទាត់ពិន័យ១១ម៉ែត្រចំនួន១៨ដង និងបានចូលក្នុងសំណាញ់ទាំង១៨ដង។
ពេលវេលាចុងក្រោយ De Gea ធ្វើបានគឺខែតុលាឆ្នាំ ២០១៤។ នៅពេលនោះគេបានសង្គ្រោះពីការទាត់ដោយ Leighton Baines របស់ Everton ដែលជួយ MU ឈ្នះ ២-១៕