
UEFA Champions League វគ្គផ្តាច់ព្រ័ត្រនឹងប្រកួតនៅថ្ងៃទី២៦ ខែឧសភា ចុងខែនេះ
ទីក្រុង Kiev ប្រទេសអ៊ុយក្រែន បានបន្តការរៀបចំរចនាសម្ព័ន្ធនានារបស់ខ្លួនត្រៀមសម្រាប់ ការធ្វើជាម្ចាស់ផ្ទ វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League ដែលធ្វើឡើងនៅថ្ងៃ២៦ ខែឧសភាខាងមុខ។
ទីលាន NSC Olimpiyskiy Stadium នឹងជាទីតាំងជួបគ្នា រវាង ក្រុមការពារជើងឯក Real Madrid និងក្រុមហង្សក្រហម Liverpool ខណៈការជួបគ្នារវាងពួកគេ គឺធ្វើឡើង២ថ្ងៃក្រោយពីវគ្គផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់នារី Women’s Champions League នាទីលាន Valeriy Lobanovskyi Dynamo ទីក្រុង Kiev ដូចគ្នា។
រដ្ឋបាល កីឡាជាតិរបស់អ៊ុយក្រែន អោយដឹងថាពួកគេ នឹងបន្តឹងសុវត្ថិភាពនៅជុំវិញទីលានប្រកួតក្រៅពីនេះ ពួកគេនឹងបង្កើនកម្រិតស្តង់ដាររបស់ទីលាន ខណៈគម្រោងរបស់ពួកគេបានទទួលការពេញចិត្តពីសហព័ន្ធបាល់ទាត់អឺរ៉ុបផងដែរ។
គួរអោយដឹងថា នេះជាលើកដំបូងដែលទីក្រុង Kiev បានធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ប៉ុន្តែពួកគេធ្លាប់ធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ UEFA Euro ឆ្នាំ២០១២ ៕