
MSR ជឿជាក់ថា U23 កម្ពុជានឹងបាន៣ពិន្ទុពីប្រ៊ុយណេថ្ងៃបើកឆាកនេះ
កម្ពុជាទំនងនឹងបាន៣ពិន្ទុក្នុងការប្រកួតបើកឆាក AFF U23 Championship តទល់ប្រ៊ុយណេ នៅរាត្រីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ នេះ។
គ្រូបង្គោល Ryu Hirose បានកោះហៅកីឡាករជាច្រើនពីក្រុមធំជម្រើសជាតិដូចជា ហ៊ុល គឹមហ៊ុយ, សឿត ណាវ៉ា និង សៀង ចន្ធា ជាដើម។
ចន្ធា និង ណារ៉ុង កក្កដា ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនក្នុងការតំបន់ប្រយុទ្ធ។ ចន្ធារកបានរកគ្រាប់បាល់បញ្ចូលទីទល់នឹងក្រុមឡាវក្នុងការប្រកួត Suzuki Cup ពេលឈ្នះ ៣-០ ហើយសង្ឃឹមថានឹងរកគ្រាប់បាល់បន្ថែមទៀតក្នុងការប្រកួតរាត្រីនេះ។
ទន្ទឹមនឹងនេះដែរ យ៉ើ សាហ្វុី និងទេស សម្បត្តិ ទំនងរ៉ាប់រងតំបន់ការពារកណ្ដាល។ ការពារស្ដាំអាចជាតាំង ប៊ុនឆៃ ខណៈសឿត បារាំង ប្រាកដណាស់នឹងដើរតួនាទីការពារឆ្វេង។
ក្នុងឆ្នាំ 2019 កម្ពុជាបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ នៅពហុកីឡដ្ឋានជាតិ បន្ទាប់ពីចាញ់វៀតណាមក្នុងការប្រកួតយកលេខ៣។ គោព្រៃខៀវសង្ឃឹមថានឹងធ្វើបានកាន់តែប្រសើរឡើងនៅក្នុងឆ្នាំនេះ ជាពិសេសក្នុងនាមជាម្ចាស់ផ្ទះនៅទឹកដីថ្មីផង។
សម្រាប់ប្រ៊ុយណេវិញ ពុំមានការប្រកួតផ្លូវការ ឬមិត្តភាពអ្វីឡើយក្នុងឆ្នាំ២០២១កន្លងទៅ ដោយសារតែពួកគេបារម្ភពីជំងឺកូវីដ១៩។
ប្រ៊ុយណេនឹងត្រូវជួបជាមួយទីម័រខាងកើតក្នុងការប្រកួតទី២ នៅថ្ងៃទី១៧ ខែកុម្ភៈ ហើយកម្ពុជាប៉ះជាមួយហ្វីលីពីន៕
ជម្រើស១១នាក់របស់កម្ពុជាអាចកើតឡើង ៖
អ្នកចាំទី ៖ ហ៊ុល គឹមហ៊ុយ
ការពារស្ដាំ ៖ តាំង ប៊ុនឆៃ
ការពារឆ្វេង ៖ សឿត បារាំង
ការពារកណ្ដាល ៖ យ៉ើ សាហ្វុី, ទេស សម្បត្តិ (ប្រធានក្រុម)
បម្រើ៣ ៖ មិន រតនៈ, ជួន ចាន់ចាវ, ញាន សុស៊ីដាន
ប្រយុទ្ធ ៣ ៖ សៀង ចន្ធា, គី រីណា, ណារ៉ុង កក្កដា