កីឡាករបាល់ទាត់វាយកែងគូប្រកួតបែក២៤ថ្នេរត្រូវពិន័យ៣ឆ្នាំ
Aitsaret Noichaiboon អតីតកីឡាករក្លិប Bangkok FC នៃលីគទី៣ថៃ ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងការប្រកួតទាំងអស់ក្រោមប្រព័ន្ធសហព័ន្ធបាល់ទាត់ថៃ (FAT) រយៈពេល៣ឆ្នាំគិតចាប់ពីថ្ងៃដែលការសម្រេចនេះចូលជាធរមាននៅថ្ងៃទី១៩ ខែមីនា។
គួររំឭកថា Aitsaret Noichaiboon ត្រូវបានក្លិប Bangkok FC បញ្ចប់កិច្ចសន្យាភ្លាមៗ បន្ទាប់ពីរូបគេវាយកែងទៅលើគូប្រកួតដែលជាកីឡាករក្លិប North Bangkok University FC ក្នុងការប្រកួតមួយនៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។
ការវាយកែងមិនចាញ់អ្នកប្រដាល់នេះ ធ្វើឲ្យកីឡាករ Supasan Ruangsuphanimit បែក និងត្រូវបានដេរដល់ទៅ២៤ថ្នេរឯណោះ។
ថ្នាក់ដឹកនាំក្លិប Bangkok FC ពិតជាខឹងខ្លាំងចំពោះទង្វើរបស់ Aitsaret ហើយក៏សម្រេចលុបកុងត្រាចោលតែម្ដង។