ព្រះខ័នរាជស្វាយរៀង ប្រកាសនាំយកកីឡាករសាលាបាល់ទាត់បាទីមុនគេ
ខ្សែការពារស្ដាំនៃក្រុមបាល់ទាត់សាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ រី លាភផេង និង កីឡាករ ជូ ស៊ីនទី បានចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង ជាផ្លូវការហើយ បន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសបញ្ចប់ការហ្វឹកហាត់ និង ការសិក្សា នៅសាលាបាល់ទាត់បាទី ។
រី លាភផេង និងកីឡាករ ជូ ស៊ិនទី ជាយុវជនមកពីសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ដែលបានជ្រើសរើសចូលហ្វឹកហាត់នៅសាលាបាល់ទាត់បាទីតាំងពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០២១ ទើបគេបានបញ្ចប់ការហ្វឹកហាត់និងការសិក្សា ដោយជោគជ័យ ។ ខ្សែការពារស្ដាំកម្ពស់ ១.៦២ម៉ែត្រ រី លាភផេង ធ្លាប់បង្ហាញខ្លួនជាច្រើនលើក ឱ្យក្រុមជម្រើសជាតិយុវជនអាយុក្រោម១៥ ១៦ ១៨ និង ១៩ឆ្នាំ ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់ត្រៀម AFC U-19 Championship នៅប្រទេសអូប៊ីគីស្ថាន ៕