ធ្លាយរឿង Benzema មិនត្រូវគ្នាជាមួយគ្រូ Al Ittihad
យោងតាមរបាយការណ៍បានឱ្យដឹងថា គ្រូបង្គោល Al-Ittihad លោក Nuno Espirito Santo បានប្រាប់ក្លិបថា Karim Benzema មិនសមនឹងផែនការរបស់លោកទេ។
Benzema បានចូលរួមជាមួយម្ចាស់ជើងឯក Saudi Pro League កាលពីដើមរដូវក្តៅនេះ ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំក្រោយចេញពី Real Madrid ជាទីរូបគេចំណាយពេល១៤ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមកាសែតអារ៉ាប៊ីសាអូឌីត Al-Sharq Al-Awsat តាមរយៈ GOAL មានភាពតានតឹងរវាងបុរសជនជាតិបារាំង និងលោក Santo ។
របាយការណ៍នេះអះអាងថា Santo បានប្រាប់ក្រុមប្រឹក្សាភិបាល Al-Ittihad ថា Benzema មិនសមនឹងរបៀបលេងលេងរបស់លោក ហើយក៏មិនបានស្នើសុំការផ្ទេរនេះដែរ៕