Bernado Silva តកុងត្រានៅ Man City ដល់២០២៦
Bernardo Silva បានចុះកិច្ចសន្យាបន្តរយៈពេលមួយឆ្នាំទៀតនៅ Manchester City ពោលដល់ឆ្នាំ២០២៦។
កិច្ចព្រមព្រៀងពីមុនរបស់ខ្សែបម្រើព័រទុយហ្គាល់នឹងផុតកំណត់នៅឆ្នាំ២០២៥។
Silva វ័យ២៩ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិប Barcelona ហើយមានការចាប់អារម្មណ៍ពី Paris St-Germain និង Al-Hilal ផងដែរ។
Silva បានរួមចំណែកក្នុងការឈ្នះជើងឯក Premier League ៥លើកនៅ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola ចាប់តាំងពីចូលរួ0មជាមួយក្រុមមេឃខៀវកាលពីខែឧសភា ឆ្នាំ២០១៧។ លោក Pep ថា Silva ថាជាកីឡាករដែលមិនអាចជំនួសបានទេ៕