ព័ត៌មានទាន់ហេតុការណ៍! ចាន់ វឌ្ឍនាកា បានចែកផ្លូវជាមួយក្លឹប PKNS FA ហើយ
បើយោងតាមការចុះផ្សាយរបស់វិបសាយ stadiumastro បានឲ្យដឹងថា កីឡាករ ចាន់ វឌ្ឍនាកា របស់ក្រុមជម្រើសជាតិកម្ពុជា បានចែកផ្លូវជាមួយក្លឹបនៅលីគកំពូលម៉ាឡេស៊ី PKNS FA ហើយ ក្រោយពីបានលេងត្រឹមពាក់កណ្តាលរដូវកាល។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
វិបសាយ stadiumastro ដដែល បានចុះផ្សាយបន្ថែមទៀតថា បើយោងតាមសីដីរបស់លោក Md Adi Harmizi Ariffin អគ្គលេខាធិការក្លឹប PKNS បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា វឌ្ឍនាកា ត្រូវបានចាកចេញពីក្លឹប ក្នុងរដូវកាលទិញដូរកីឡាករ ម្យ៉ាញវិញទៀតប្រព័ន្ធប្រយុទ្ធរបស់កីឡាករកម្ពុជារូបនេះ ហាក់បីដូចជា មិនសូវស៊ីសង្វាក់គ្នាជាមួយដៃគូប្រយុទ្ធផ្សេងទៀតនៅក្នុងក្លឹប ដូច្នេះហើយបានជាក្លឹបសម្រេចចិត្តចែកផ្លូវគ្នាជាមួយ ចាន់ វឌ្ឍនាកា។
ជាមួយគ្នានិងការចាកចេញរបស់កីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ក្លឹប PKNS FA របស់ម៉ាឡេស៊ី បានបង្វែលទិសដៅទៅកីឡាកររបស់ប្រទេសថៃវិញ គឺ Kittiphong Pluemjai ដើម្បីជួយពង្រឹងតំបន់ប្រយុទ្ធ៕