Henry ក្លាយជាគ្រូបង្គោលក្រុមជម្រើសជាតិ U21 បារាំង
លោក Thierry Henry ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិយុវជនបារាំងក្រោមអាយុ២១ឆ្នាំ។
Legend របស់ Arsen បានចុះហត្ថលេខាលើកុងត្រារយៈពេលពីរឆ្នាំ ដោយលោកនឹងដឹកនាំក្រុម U21 របស់បារាំង ចូលរួមព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ និង Euro U21 នាឆ្នាំ២០២៥។
លោក Henry រកបាន៥១គ្រាប់ពី១២៣ប្រកួតសម្រាប់ជម្រើសជាតិបារាំង រួមចំណែកឈ្នះ World Cup 1998 និង Euro 2020៕