Manchester United ណាត់ជួប Sporting នៅចំណុចកណ្តាលដើម្បីចរចារឿង Bruno ជាលើកចុងក្រោយ
(BC-99)
ក្រុមបិសាចក្រហម Manchester United និង Sporting Lisbon ត្រូវបានគេរាយការណ៍ថានឹងរកកន្លែងជួបគ្នាត្រង់ចំនុចកណ្តាលណាមួយដែលមិនមែនជាការិយាល័យរបស់ក្រុមទាំងពីរដើម្បីពិភាក្សារលើកចុងក្រោយលើកិច្ចព្រមព្រៀងក្នុងការដោះដូរយកកីឡាករសញ្ជាតិ ព័រទុហ្គាល់ Bruno Fernandes លើថ្លៃឈ្នួល ៤៧ លានផោន (៥៥ លានអឺរ៉ូ) បូកនឹងប្រាក់រង្វាន់បន្ថែមផ្សេងទៀត។
ព័ត៌មានទូរទាំងសកលលោកបានចុះផ្សាយព្រោងព្រាតពី Man United ដែលចង់ចុះហត្ថលេខាលើខ្សែបម្រើរូបនេះនៅមុនចុងខែនេះប៉ុន្តែ Sporting បានទាមទារថ្លៃឈ្នួលដល់ទៅ ៦៨ លានផោន។ ដំណើរការទិញដូរនេះមិនបានប្រព្រឹត្តទៅដោយរលូននុះទេខណៈដែល United បានតថ្លៃមក ៤២.៥ លានផោននិងបន្ថែមនូវជម្រើសផ្សេងទៀតអោយទៅ Sporting ។
ការចរចាខាងលើនេះហៀបតែបិទបញ្ចប់ទៅវិញទៅហើយនៅប៉ុន្មានថ្ងៃនេះដោយ Sporting បានយល់ថាតម្លៃដែលដាក់ដោយ Man United ហាក់ដូចជាបន្ថោកកីឡាករដ៏ល្អរបស់ខ្លួន។ ដើម្បីកុំអោយរបូតកីឡាករដែលខ្លួនចង់បាន ក្រុមបិសាចក្រហមក៏បានធ្វើការណាត់ជួបជាមួយ Spoting ម្តងទៀតហើយក៏ប្រហែលជាលើកចុងក្រោយផងដែរដោយហ៊ានអោយតម្លៃខ្លួនរបស់ Bruno Fernandes ត្រឹម ៤៧ លានផោនបូកជាមួយជម្រើសបន្ថែមផ្សេងទៀតដែល Man Utd អាចអោយកីឡាកររបស់ខ្លួនណាម្នាក់ទៅ Sporting វិញ។
គួរអោយដឹងដែរថាខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះរកបាន ១៥ គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបាន ១៣ ដងក្នុងការបង្ហាញខ្លួន ២៧ លើករបស់ខ្លួនអោយក្រុម Sporting Lisbon គ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។