
បញ្ជីកីឡាករជម្រើសជាតិកម្ពុជានឹងប្រកាសនៅម៉ោង៧ព្រឹកថ្ងៃអាទិត្យ
សមាសភាពកីឡាករជម្រើសជាតិកម្ពុជាសម្រាប់ AFF Cup 2022 នឹងត្រូវបានប្រកាសឡើងនៅម៉ោង៧ព្រឹក ថ្ងៃអាទិត្យ ទី០៤ ខែធ្នូ។
ការប្រកួតជម្រើសជើងឯកអាស៊ីអាគ្នេយ៍ ២០២២ នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ តទៅ ដោយកម្ពុជាស្ថិតក្នុងពូល A មានថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងព្រុយណេ។
ដោយឡែក កម្ពុជានឹងប្រកួតមិត្តភាពជាមួយម៉ាឡេស៊ី នៅថ្ងៃទី០៩ ខែធ្នូ៕