
កីឡាករសម្បូរបទពិសោធមួយចំនួនវិលជាប់ជម្រើសជាតិវិញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសបញ្ជី២៣នាក់សម្រាប់ក្រុមធំជម្រើសជាតិត្រៀមការប្រកួតមិត្តភាពតទល់ម៉ាឡេស៊ី និងយុទ្ធនាការជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២។
កីឡាករសម្បូរបទពិសោធមួយចំនួនដូចជា ប៊ិន ចន្ថាធារី, សុះ ស៊ូហាណា និង កែវ សុខផេង ជាដើមត្រូវបានកោះហៅឡើងវិញ ខណៈកីឡាករកូនកាត់ខ្មែរអាមេរិក Nick Taylor វិលជាប់ជាថ្មី។
ការប្រកួតជម្រើសជើងឯកអាស៊ីអាគ្នេយ៍ ២០២២ នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ តទៅ ដោយកម្ពុជាស្ថិតក្នុងពូល A មានថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងព្រុយណេ។
ដោយឡែក កម្ពុជានឹងប្រកួតមិត្តភាពជាមួយម៉ាឡេស៊ី នៅថ្ងៃទី០៩ ខែធ្នូ៕