ខ្សែប្រយុទ្ធអ៊ីតាលី Mario Balotelli ផ្លាស់ពី Nice ទៅកាន់ Marseille ជាផ្លូវការ ក្រោយឈ្លោះជាមួយគ្រូបង្វឹក Patrick Viera
ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលីវ័យ២៨ឆ្នាំ Mario Balotelli បានសម្រេចការផ្លាស់ពី Nice ទៅក្លិបរួមលីគកំពូលបារាំង Marseille ហើយ។
Balotelli ខានបានលេងឱ្យ Nice តាំងពីថ្ងៃទី៤ខែធ្នូឆ្នាំ២០១៨មកម្ល៉េះ ក្រោយឈ្លោះជាមួយគ្រូបង្វឹក Patrick Vieira។ កិច្ចសន្យារបស់គេជាមួយ Nice នឹងផុតកំណត់នៅដំណាច់រដូវកាល២០១៨-១៩នេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា អតីតសមាជិក Inter Milan, Manchester City, AC Milan និង Liverpool ខាងលើ បានចូលរួម Nice ដោយគ្មានតម្លៃផ្ទេរតាំងពីចេញពី Liverpool ក្នុងឆ្នាំ២០១៦ ដោយនៅលីគកំពូលបារាំង២រដូវកាលដំបូង Balotelli រកបាន៤២គ្រាប់ក្នុងការបង្ហាញខ្លួន៦៤ប្រកួត៕