
Mkhitaryan ផ្លាស់ទៅ Inter ក្រោយអស់កុងត្រានៅ Roma
Inter Milan បានស៊ីញ៉េកុងត្រាខ្សែបម្រើ Henrikh Mkhitarayn ដោយឥតតម្លៃខ្លួន ក្រោយកិច្ចសន្យារបស់គេនៅ AS Roma អស់សុពលភាព។
កីឡាករវ័យ៣៣ឆ្នាំបានក្លាយជាសមាជិកថ្មីជនជាតិអាមេនីទី១របស់ Inter។ គេបានចំណាយពេល៣ឆ្នាំនៅ Roma ដោយដំបូងឡើយលើកិច្ចសន្យាខ្ចីពី Arsenal និងធ្លាប់លេងនៅ Dortmund, Manchester United និង Shakhtar។
Henrik ជាកីឡាករថ្មីទី៤របស់ Inter បន្ទាប់ពី Romelu Lukaku, អ្នកចាំទី Andre Onana និង Kristjan Asllani៕