
អេ ភូថង ៖ បើ ធឿន ធារ៉ា ពីមុន នឹងត្រាក់កាន មិនមែនជាដៃគូគេទេ
ក្នុងការវិលមកសង្វៀនវិញរបស់ ធឿន ធារ៉ា ក្រោយខកខានការប្រកួតអស់រយៈពេលជាច្រើនខែលោក អេ ភូថង ដែលជាគ្រូបង្វឹកបានលើកឡើងថាបើកូនសិស្សរបស់លោកល្អដូចពីមុនសម្រាប់កីឡាករថៃ នឹងត្រាក់កាន ដែលត្រូវប្រកួតគ្នាក្នុងសប្តាហ៍នេះមិនមែនជាដៃគូរបស់កូនសិស្សលោកនោះទេ ។

យ៉េន ឌីណា និង ធឿន ធារ៉ា
ប្រធានក្លិបក្រសួងកសិកម្មរូបនេះបានរៀបរាប់ថា ធឿន ធារ៉ា ខានប្រកួតយូរចឹងកម្លាំងរបស់គេមិនទាន់ពេញដូចពីមុននោះទេ ប៉ុន្តែគេកំពុងតែប្រឹងហាត់ខ្លាំងសម្រាប់ការប្រកួតជាមួយកីឡាករថៃ នឹងត្រាក់កាន នៅសប្តាហ៍នេះ ។ លោកបន្ថែមថា សម្រាប់កីឡាករថៃម្នាក់នេះលោកស្គាល់ច្បាស់ពីសមត្ថភាពដោយយល់ឃើញថា បើកូនសិស្សលោកល្អដូចពីមុន នឹងត្រាក់កាន មិនមែនជាដៃគូរបស់ ធារ៉ា នោះទេ ប៉ុន្តែលោកនូវតែជឿជាក់ ៩០ ភាគរយថា ធារ៉ា នឹងឈ្នះ ។

ធឿន ធារ៉ា ប្រកួតក្នុងសង្វៀន Max mauy Thai
សូមបញ្ជាក់ថា ក្រោយរៀបការកាលពីដើមខែមិថុនា ឆ្នាំ២០១៩ ធឿន ធារ៉ា នឹងឡើងសង្វៀនជាលើកដំបូង ដោយត្រូវប៉ះកីឡាករថៃ នឹងត្រាក់កាន នៅសង្វៀន CBS ថ្ងៃសៅរ៍ ទី ២០ កក្កដា នេះចាប់ពីម៉ោង ៩ ព្រឹកតទៅ ៕ ស្តាប់ការបកស្រាយរបស់ ធឿន ធារ៉ា និងលោកគ្រូ អេ ភូថង សម្រាប់ការប្រកួតនេះ !