ថ្ងៃបើកក្លិបប្រដាល់ស្តង់ដានៅកម្ពុជាមានសម្តែងរបាំអប្សរា និងក្បាច់គុនល្បុក្កតោ
ក្លិបប្រដាល់លោក Bidaut Derek ជនជាតិបារាំងដែលបានចំណាយទុនជាច្រើនដើម្បីបើកលក្ខណៈ ស្តង់ដាអន្តរជាតិនៅកម្ពុជា បានបើកជាផ្លូវការហើយនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៨ នេះដែលមានការសម្តែងរបាំអប្សរា និងក្បាច់គុនល្បុក្កតោ ជាដើម ។
ក្លិបប្រដាល់នេះមិនត្រឹមតែជាកន្លែងហាត់ប្រដាល់គុនខ្មែរនោះទេ ថែមទាំងមានសេវាកម្មជាច្រើនទៀត ដូចជាហាត់ប្រាណដើម្បីសុខភាព, ស្ទីម , យ៉ូហ្គា និងទទួលសិស្សដែលចង់ហាត់ដើម្បីឡើងប្រកួត ដើម្បីរាងស្អាត រឺសម្រកគីឡូជាដើម ។ ក្លិបដែលឈ្មោះថា (ប្រដាល់ ) នេះមាន អាសយដ្ឋានស្ថិតនៅផ្លូវ ៥៩៨ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ៕ អត្ថបទ៖ ជោគជ័យ
តោះទស្សនារូបភាពផ្សេងៗនៅថ្ងៃបើកសម្ពោធ៖